លុបចោលបាល់ទាត់លីគកំពូលឡាវ

Sovann Tith
18 មើល
0 នាទីអាន
- Advertisement -

សហព័ន្ធកីឡាបាល់ទាត់​ឡាវបានប្រកាសលុបចោលការប្រកួតក្របខណ្ឌកំពូលរបស់ខ្លួន ឬ Lao League 1 រដូវកាល២០២១ ដោយសារការរាលជំងឺកូវីដ១៩។

ការប្រកួតត្រូវបានពន្យារតាំងពីចុងខែកក្កដា កន្លងទៅ បន្ទាប់ពីដំណើរការបាន២ប្រកួត។

រដូវកាល២០២១នេះមាន៥ក្រុមចូលរួម គឺ Young Elephant, Viengchang, Lao Army, Chanthabouly និង Erza។

ចំណែកការប្រកួតក្របខណ្ឌទី២ ឬ Lao League 2 មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។

ទាក់ទងទៅនឹងជំងឺកូវីដ១៩ នេះ យោងតាមការផ្សាយពីសារព័ត៌មានចិន Xinhuanet គិតត្រឹមថ្ងៃទី១២ ខែសីហា ឡាវមានចំនួនអ្នកឆ្លងថ្មី២០២ករណី និងស្លាប់១នាក់។ សរុបពីការឆ្លងទូទាំងប្រទេស គឺ៩៣៦៣ករណី, សះស្បើយ៥២៦៧នាក់ និងស្លាប់៩នាក់៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕