ក្លិបបាល់ទាត់បឹងកេត បានប្រកាសពីការចាកចេញរបស់ខ្សែការពារ ទេស សម្បត្តិ នៅល្ងាចថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ នេះ។
គួររំឭកថា ទេស សម្បតិ្ត ដែលជាប់ជម្រើសជាតិតាំងពីកម្រិតអាយុក្រោម១៤ឆ្នាំដល់ក្រុមធំ បានផ្លាស់ទៅបឹងកេត ក្រោយចប់កិច្ចសន្យានៅសាលាបាល់ទាត់ជាតិបាទី ចុងឆ្នាំ២០១៨។
យុវជនវ័យ២១ឆ្នាំរួមចំណែកឈ្នះពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រដូវកាល២០១៩ និងក្របខណ្ឌកំពូលកម្ពុជា រដូវកាល២០២០៕