Skip to content
Ronaldo ថា Rooney ច្រណែនដែលប្រាប់ឱ្យ Man Utd លក់រូបគេចេញ
    ទំព័រដើម  »  កីឡាជាតិ

Ronaldo ថា Rooney ច្រណែនដែលប្រាប់ឱ្យ Man Utd លក់រូបគេចេញ

Cristiano Ronaldo បានតបតទៅនឹង អតីតមិត្តរួមក្រុម Manchester United លោក Wayne Rooney បន្ទាប់ពីបុរសជនជាតិអង់គ្លេសរូបនេះ និយាយរិះគន់ម្ចាស់អាវលេខ៧របស់ក្រុម Manchester United រូបនេះ កាលពីថ្ងៃចន្ទ។

លោក Rooney មិនពេញចិត្តចំពោះអ្វីដែល Ronaldo ផ្ដល់ឱ្យក្រុមបិសាចក្រហម បន្ទាប់ពីពួកគេទទួលបានលទ្ធផល ១-១ ក្នុងការប្រកួត Premier League ទល់នឹង Leicester City កាលពីចុងសប្ដាហ៍កន្លងទៅ ហើយ Ronaldo មិនបង្អង់យូរនោះ ដោយបានតបទៅវិញផងដែរ។