ក្រុមបាល់ទាត់ចំនួន១០ ត្រៀមប្រកួតពានរង្វាន់សប្បុរសធម៌មួយដែលនឹងចាប់ផ្តើមនៅថ្ងៃទី៤ ខែធ្នូ ខាងមុខនេះ ក្រោយពីពន្យារពេលអស់រយៈពេល៦ខែដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ ។
ការប្រកួតចែកជា២ពូល ក្នុងពូលនីមួយៗ មាន ៥ក្រុម ប្រកួតសន្សំពិន្ទុ ដើម្បីយកលេខ១និង ២ក្រុមតាមពូល ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ។ ឮ
ការប្រកួតធ្វើឡើងរៀងរាល់ចុងសប្តាហ៍ នាទីលានវិទ្យាល័យច្បារអំពៅ ។ សូមបញ្ជាក់ថា ក្រុមដែលឈ្នះជើងឯកទទួលបានតែពានប៉ុណ្ណោះ ដោយមិនមានប្រាក់រង្វាន់ទេដោយសារថវិកាបានពីការចុះឈ្មោះនឹងបរិច្ចាគចូលមូលនិធិគន្ធបុប្ផា។
គោលបំណងធំៗមាន៣ គឺ៖
១.រួមចំណែកជួយដល់កុមារកម្ពុជា
២.រំឭកគុណលោក Dr.Beat Richner
៣. បណ្តុះវប្បធម៌ចែករំលែក និងធ្វើការងារសង្គមដែលមានប្រយោជន៍សម្រាប់ជាតិខ្លួនដល់យុវវ័យជំនាន់ក្រោយ៕