ជើងឯក EURO ទាំង២អាចនឹងអត់បានលេង World Cup 2022 ជុំចុងក្រោយដូចគ្នា

Sovann Tith
9 មើល
0 នាទីអាន
- Advertisement -

នេះជាគូប្រកួត Play-Off សម្រាប់៣កៅអីនៅសល់ទៅកាន់ជុំចុងក្រោយ FIFA World Cup 2022 នៅប្រទេសកាតារ។

ក្រុមឈ្នះវគ្គផ្ដាច់ព្រ័ត្រចំនួន៣ពីក្រុម A, B និង C បានកៅអីមួយក្រុមមួយៗទៅកាន់ជុំផ្ដាច់ព្រ័ត្រនៅកាតារ។

Play-Off នេះពីការប្រកួតដំបូងដល់ផ្ដាច់ព្រ័ត្រ មានតែមួយជើងប៉ុណ្ណោះ។ កាលបរិច្ឆេទ គឺនៅថ្ងៃទី២៤​ មីនា សម្រាប់ការប្រកួតដំបូង និងផ្ដាច់ព្រ័ត្រ ថ្ងៃទី២៩ ខែមីនា។

ទន្ទឹមនឹងនេះ ប្រសិនបើក្រុមជើងឯក EURO 2016 ព័រទុយហ្គាល់ និងជើងឯក EURO 2020 អ៊ីតាលី ធ្លាក់ជុំទី១ដូចគ្នា នោះនឹងមិនបានទៅ World Cup ដូចគ្នា៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕