Skip to content
Juventus កំពុងសហការជាមួយនគរបាលស៊ើបអង្កេតករណីពុករលួយ
    ទំព័រដើម  »  កីឡាជាតិ

Juventus កំពុងសហការជាមួយនគរបាលស៊ើបអង្កេតករណីពុករលួយ

Juventus បានបញ្ជាក់នៅថ្ងៃសៅរ៍ទី២៧ខែវិច្ឆិកាឆ្នាំ២០២១ថាក្លិបកំពុងសហការជាមួយនគរបាល បន្ទាប់ពីមានការស៊ើបអង្កេតមកលើការផ្ទេរកីឡាករនៅក្នុងក្លិបនេះ។

ការស៊ើបអង្កេតដែលកំពុងធ្វើឡើងនេះទាក់ទងនឹងប្រាក់ចំណូលបានពីសិទ្ធិចុះបញ្ជីកីឡាកររវាងឆ្នាំ២០១៩ដល់២០២១។ ម្ចាស់ក្លិបនិងជាប្រធានក្លិប លោក Andrea Agnelli, អនុប្រធានក្លិប Pavel Nedved និងប្រធានផ្នែកហិរញ្ញវត្ថុ Stefano Cerrato ក៏ស្ថិតក្រោមការស៊ើបអង្កេតដែរ។


រដ្ឋអាជ្ញាទីក្រុង Turin លោក Anna Maria Loreto និយាយថាការស៊ើបអង្កេតនេះគឺកំពុងស្វែងរកមើលថាតើមន្ត្រីជាន់ខ្ពស់របស់ Juventus បានផ្ដល់ព័ត៌មានក្លែងក្លាយទៅដល់អ្នកវិនិយោគ និងចេញវិក្ក័យបត្រទូរទាត់ប្រាក់លក្ខណៈលាងលុយ (non-existent transaction) ឬយ៉ាងណា។

Juventus អះអាងថាពួកគេបានគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់ ហើយជឿជាក់ថាការស៊ើបអង្កេតនេះនឹងជម្រះរាល់មន្ទិលសង្ស័យទាំងឡាយ៕

ប្រភព&រូបថត៖ BBC