Skip to content
លោក ប៉ែន មិថុនា អ្នកចូលចិត្តកីឡាជិះកង់បែបសុខភាព
    ទំព័រដើម  »  កីឡាជាតិ

លោក ប៉ែន មិថុនា អ្នកចូលចិត្តកីឡាជិះកង់បែបសុខភាព


ចុងសប្ដាហ៍នេះ លោក ប៉ែន មិថុនា ដែលជាអ្នកនិយមជិះកង់បែបសុខភាព និងសមាជិកក្រុមបានជិះពីភ្នំពេញដល់ខេត្តសៀមរាប។

អ្នកជំនួញ និងជាអ្នកគាំទ្រកីឡាដ៏សកម្មរូបនេះប្រាប់ AMS Sports ថា ពិតជាសប្បាយចិត្តចំពោះការជិះកង់បែបនេះ ព្រោះទទួលបានទាំងសុខភាព, ភាពរីករាយ, ចូលរួមរក្សាបរិស្ថាន និងទស្សនាតំបន់ទេសចរណ៍នានានៅកម្ពុជា។

បុរសមានកំណើតនៅខេត្តបាត់ដំបងរូបនេះក៏បានលើកទឹកចិត្តប្រជាពលរដ្ឋចូលរួមលេងកីឡា មិនថា ការជិះកង់ ឬ កីឡាណាមួយឡើយ ដែលសុទ្ធតែមានប្រយោជន៍ចំពោះសុខភាព។

គួរដឹងដែរថា លោក ប៉ែន មិថុនា ចាប់ផ្ដើមជិះកង់បែបសុខភាពនេះ៤ទៅ៥ឆ្នាំមកហើយ និងបានធ្វើដំណើរច្រើនកន្លែងទូទាំងប្រទេសកម្ពុជា៕