សុវណ្ណនាថ នឹងទៅរស់នៅក្រុង Preston រដ្ឋ Connecticut

Sovann Tith
33 មើល
0 នាទីអាន
- Advertisement -

រ៉េត សុវណ្ណនាថ ដែលជាតារាបាល់ទះក្រៅផ្លូវការមួយរូបនោះនឹងចាកចេញពីព្រះរាជាណាចក្រកម្ពុជានៅរាត្រីថ្ងៃអង្គារ ទី១៤ ខែធ្នូ សប្ដាហ៍នេះហើយដើម្បីទៅសាងជីវិតថ្មីលើដែនដីសហរដ្ឋអាមេរិក។

ការចាកចេញនេះ គឺតែសុវណ្ណនាថម្នាក់ប៉ុណ្ណោះ ដោយភរិយារបស់គេមិនទាន់ធ្វើដំណើរទៅជាមួយឡើយ។

កីឡាករមានប្រភពពីខេត្តកណ្ដាលប្រាប់ថា គេនឹងទៅរស់នៅក្រុង Preston រដ្ឋ Connecticut។

គួរដឹងដែរថា សុវណ្ណនាថ ឬមានរហស្សនាមថា Super Neymar បានប្រឡូកក្នុងការលេងបាល់ទះក្រៅផ្លូវការនេះជាង១០ឆ្នាំមកហើយ ដោយចាប់ដៃគូជាមួយកីឡាករ​ ម៉ាប់ឆ្វេង៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕