កីឡាកររបស់ ក្លិប Tottenham Hotspur បានត្រលប់មកហ្វឹកហាត់វិញកាលពីថ្ងៃអាទិត្យ ដោយរំពឹងថាអាចចូលរួមការប្រកួតបន្ទាប់ទល់នឹង Leicester City តាមគម្រោងដែលបានកំណត់។
កីឡាករដែលអាចហ្វឹកហាត់បាន ត្រូវតម្រូវឱ្យហ្វឹកហាត់ពីរពេលក្រោមការបង្វឹកដោយលោក Antonio Conte ដើម្បីអាចប្រមូលថាមពលសម្រាប់ការប្រកួត ក្រោយខកខានពីរប្រកួតកន្លងមក។
តំបន់ហ្វឹកហាត់ក្រុមធំរបស់ Spurs ត្រូវបានបិទទ្វារ ប៉ុន្ដែត្រូវបានរំពឹងថា នឹងបើកជាថមីនៅក្នុងសប្ដាហ៍នេះ ដោយក្រុមរបស់លោក Conte នឹងធ្វើដំណើរទៅប្រកួតនៅកីឡដ្ឋាន King Power នាថ្ងៃទី១៦ ខែធ្នូ ខាងមុខ។
ក្រុមមាន់ខ្នាយមាស បានទទួលរងផលប៉ះពាល់ពីការឆ្លងកូវីដ១៩នៅក្នុងក្រុម ដែលបង្ខំឱ្យពួកគេលើកពេលពីរប្រកួត កាលពីថ្ងៃព្រហស្បតិ៍ទល់នឹង Rennes ក្នុងពានរង្វាន់ Europa Conference League និងការប្រកួតនៅទឹកដីរបស់ Brighton៕