ក្លិប Celtic ខិតកាន់តែកៀកក្នុងការព្រមព្រៀងជាមួយនឹងកីឡាករ Reo Hatate របស់ក្លិប Kawaski Frontale នេះបើយោងតាមប្រភពពីសារព័ត៌មានអង់គ្លេស Sky Sports។
កីឡាករវ័យ២៤ឆ្នាំ ដែលអាចលេងក្នុងតំណែងខ្សែការពារស្លាបឆ្វេង និងខ្សែបម្រើ បានជួបជាមួយថ្នាក់ដឹកនាំរបស់ក្លិប Celtic កាលពីសប្ដាហ៍មុន ក្នុងបំណងនៃការផ្ទេរមកកាន់ក្លិបស្កុតឡែន។
ការព្រមព្រៀងផ្ទាល់ខ្លួន សម្រាប់កីឡាករមិនមានបញ្ហាអ្វីចោទនោះទេ ហើយការផ្ទេរអាចធ្វើទៅបាននាពេលដ៏ខ្លីខាងមុខនេះ។
ក្លិបដែលមានលោក Ange Postecoglou ក៏កំពុងត្រៀមនាំយកកីឡាករបន្ថែមពីលីគកំពូលជប៉ុន ដើម្បីពង្រឹងក្រុម Celtic ក្នុងទីផ្សារដោះដូរខែក្រោយ។ Celtic កំពុងបន្ដការចរចាផ្ទេរខ្សែប្រយុទ្ធ Daizen Maeda របស់ក្លិប Yokohama F Marinos និងខ្សែបម្រើ Yosuke Ideguchi របស់ក្លិប Gamba Osaka ផងដែរ៕