ការប្រកួតរវាង Man Utd ទល់នឹង Brentford នារាត្រីនេះ ត្រូវបានផ្អាកដោយសារកីឡាករក្រុមភ្ញៀវមួយចំនួនឆ្លងកូវីដ១៩

Narong
10 មើល
0 នាទីអាន
- Advertisement -

ការប្រកួត Premier League របស់ក្រុម Manchester United ទល់នឹង Brentford នៅរាត្រីថ្ងៃអង្គារ ត្រូវបានលើកពេលដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងក្រុមភ្ញៀវបិសាចក្រហម។

Man Utd បានធ្វើការស្នើសុំទៅកាន់ Premier League ដើម្បីលើកពេលប្រកួត បន្ទាប់ពីត្រូវបង្ខំចិត្តបិទមជ្ឈមណ្ឌលហ្វឹកហាត់ Carrington កាលពីរសៀលថ្ងៃចន្ទ។

យោងតាមការបញ្ជាក់របសក្លិប បានឱ្យដឹងថា មានចំនួនករណីមួយចំនួនតូចដែលបានឆ្លង កូវីដ១៩ ក្នុងចំណោមកីឡាករក្រុមធំ បន្ទាប់ពីយកឈ្នះ Norwich City ១-០ នៅកីឡដ្ឋាន Carrow Road។

ករណីដែលបានឆ្លងនេះ ត្រូវបានបញ្ជាក់តាមរយៈការធ្វើតេស្ដ PCR កាលពីថ្ងៃចន្ទ ហើយអ្នកដែលបានឆ្លងកូវីដ ត្រូវបានដាក់ឱ្យនៅដាច់ដោយឡែក៕