រឿងគួរដឹងពីការចុះបញ្ជី និងប្រព័ន្ធប្រកួតនៅ Cambodian Premier League 2022

Sovann Tith
16 មើល
0 នាទីអាន
- Advertisement -

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសពីការរើសក្លិបចូលរួមការប្រកួតក្របខណ្ឌកំពូលកម្ពុជា ឬ Cambodian Premier League រដូវកាល២០២២ ដែលទទួលពាក្យចាប់ពីថ្ងៃទី០៩ ខែមករា ដល់ថ្ងៃទី១៤ ខែកុម្ភៈ។

ក្នុងនោះដែរ សហព័ន្ធក៏ពានប្រកាសពីដំណើរការនៃការចុះបញ្ជីដែលមាន ៖.

ក្លិបអាចចុះបញ្ជីកីឡាករពី១៨ទៅ៣០នាក់

  • កីឡាករអាចចាប់ពីអាយុ១៦ឆ្នាំឡើង
  • យ៉ាងតិចមានអាយុក្រោម២២ឆ្នាំ៦នាក់ និងកើតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ ឬក្រោយ
  • កីឡាករបរទេសអាចមាន៥នាក់
  • មន្ត្រីក្រុមអាចមាន១៥នាក់
  • គ្រូបង្គោលទាបបំផុតត្រូវមាន A-License
  • ត្រូវស្កេនឯកសារគ្រប់ទម្រង់ដើម្បីចុះបញ្ជីមន្ត្រី និងកីឡាករតាមប្រព័ន្ធ FIFA Connect។ អត់បានចុះឈ្មោះ នឹងត្រូវបានដកសិទ្ធិចេញវិញ។

សម្រាប់ប្រព័ន្ធប្រកួតវិញ គឺ ៖

១. ដំណាក់កាលទី១ ៖ ប្រកួត៣ជុំ

. ដំណាក់កាលទី២ ៖ ប្រកួត២ជុំ (ចំពោះក្រុមចំណាត់ថ្នាក់ពី១ដល់៤) ពីការប្រកួតលីគ៣ជុំ

. ត្រូវដាក់កីឡាករអាយុក្រោម២២ឆ្នាំ០២នាក់ លើទីលាន៩០នាទី

. អាចដាក់បរទេស៤នាក់ ក្នុងនោះ១នាក់ជាកូតាអាស៊ី

. អាចប្ដូរកីឡាករបាន៥ក្នុងចំនួន៣លើក (ដោយមិនរាប់បញ្ចូលពេលសម្រាកចន្លោះវគ្គ)

. ក្លិបត្រូវរើសកីឡាករ១៨នាក់ និងមន្ត្រី៨នាក់សម្រាប់បញ្ជីផ្ដើមប្រកួត

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕