Skip to content
លីគអាជីព MPL-KH ឆ្នាំ២០២២មាន២៥៦ក្រុមចុះឈ្មោះចូលរួម
    ទំព័រដើម  »  កីឡាជាតិ

លីគអាជីព MPL-KH ឆ្នាំ២០២២មាន២៥៦ក្រុមចុះឈ្មោះចូលរួម

លីគអាជីព MPL-KH ឆ្នាំ២០២២ចាប់ផ្តើមវគ្គសន្សំពិន្ទុថ្ងៃទី២៦ ខែកុម្ភៈនេះ

អ្នកគាំទ្រកីឡាអេឡិចត្រូនិកនឹងទទួលបានភាពរីករាយនៅពេលព្រឹត្តិការណ៍ប្រកួតលីគអាជីព MPL-KH វគ្គ Spring Split នឹងចាប់ផ្តើមប្រកួតវគ្គវិលជុំសន្សំពិន្ទុនាថ្ងៃទី២៦ ខែកុម្ភៈនេះ។
ក្រុម៤ដែលជាប់ពីការប្រកួតជម្រុះគឺ Infamous LG, Divinity Saga, Team Max KH, និង Logic Esports ទទួលបានកៅអីមកវគ្គវិលជុំសន្សំនេះ បន្ទាប់ពីប្រកួតវគ្គជម្រុះពីថ្ងៃទី២ដល់២៥ ខែមករា។

ក្នុងនោះមានក្រុមជាង៤៦០បានចុះឈ្មោះចូលរួមប្រកួតក្នុងវគ្គជម្រុះដែលរៀបចំឡើងដោយក្រុមហ៊ុន MOONTON Games។

បន្ទាប់មកការប្រកួតជម្រុះយក២៥៦ក្រុមប្រជែងគ្នាឆ្ពោះទៅរកវគ្គ១៦ក្រុម មុនពេលប្រកួតយកក្រុមកំពូលទាំង៨ពីថ្ងៃទី២២-២៣ ខែកុម្ភៈ។

ក្រុមកំពូលទាំង៨ត្រូវប្រកួតប្រជែងគ្នាក្នុងវគ្គជម្រុះទៀតមុនពេលជ្រើសរើសយក៤ក្រុមចុងក្រោយគឺ Infamous LG, Divinity Saga, Team Max KH និង Logic Esports បានកៅអីទៅវគ្គវិលជុំសន្សំពិន្ទុ។

កៅអី៤ក្រុមផ្សេងទៀតគឺ Impunity KH, BURN Gaming, Diversity Gaming Quantum និងជើងឯកឆ្នាំចាស់ See You Soon ដែលជាក្រុមទាំងខ្លាំងមានឈ្មោះឈរចាំរួចជាស្រេចនៅវគ្គវិលជុំសន្សំពិន្ទុ។

ក្រុមទាំង៨វគ្គវិលជុំសន្សំពិន្ទុ

• Impunity KH (ឈរចាំ)
• BURN Gaming (ឈរចាំ)
• Diversity Gaming Quantum (ឈរចាំ)
• See You Soon (ឈរចាំ)
• Infamous LG (ជាប់វគ្គជម្រុះ)
• Divinity Saga (ជាប់វគ្គជម្រុះ)
• Team Max KH (ជាប់វគ្គជម្រុះ)
• Logic Esports (ជាប់វគ្គជម្រុះ)

ការប្រកួតនេះក៏មានវត្តមានលោក Harada Miki (អ្នកវិភាគ), លោក SENTO, KaKa42 (ពិធីករ), Mano Gaming, Kbeezz, Mengly Gaming និង Sea Neang Gaming ផងដែរ។

សូមបញ្ជាក់ថា ការប្រកួតវិលជុំសន្សំ MPL-KH វគ្គ Spring Split ឆ្នាំ២០២២ចាប់ពីថ្ងៃទី២៦ ខែកុម្ភៈ ដល់ថ្ងៃទី២៨ ខែមីនា ព្រមទាំងការប្រកួតវគ្គខ្វែង និងវគ្គផ្តាច់ព្រ័ត្រពីថ្ងៃទី៩ ដល់ទី២៤ ខែមេសា។

ប្រាក់រង្វាន់សរុប៤ម៉ឺនដុល្លារសម្រាប់ក្រុមជយលាភីដែលទទួលបានដូចខាងក្រោម
• លេខ១៖ ១៦ ០០០ ដុល្លារអាមេរិក
• លេខ២៖ ៨ ០០០ ដុល្លារអាមេរិក
• លេខ៣៖៥ ០០០ ដុល្លារអាមេរិក
• លេខ៤៖ ៣ ០០០ ដុល្លារអាមេរិក
• លេខ៥៖ ២ ០០០ ដុល្លារអាមេរិក
• លេខ៦៖ ២ ០០០ ដុល្លារអាមេរិក
• លេខ៧៖ ២ ០០០ ដុល្លារអាមេរិក
• លេខ៨៖ ២ ០០០ ដុល្លារអាមេរិក