នៅទីបំផុត Super Star គុនចម្រុះខ្មែរ ចាន់ រតនា បានទទួលប្រកាសជាផ្លូវការហើយនូវការបង្ហាញខ្លួនឡើងវិញ នៅ One Championship ដែលជាការបញ្ចប់ក្ដីទង្ទឹងរង់ចាំយ៉ាងយូររបស់ក្រុមអ្នកគាំទ្រសម្រាប់ការប្រកួតរបស់រូបគេលើ សង្វៀនអន្តរជាតិមួយនេះ។
ចាន់ រតនា ដែលបានខកខានឱកាសប្រកួតម្ដងហើយម្ដងទៀត ជាង១ឆ្នាំមកហើយដោយសារតែការរាតត្បាត កូវីដ១៩ នឹងត្រូវចូលទៅប្រឈមមួយជាមួយជើងខ្លាំងឥណ្ឌូណេស៊ី Eko Roni Suputra ដែលធ្វើឡើងនៅរាត្រីថ្ងៃសុក្រទី ១១មីនា សប្ដាហ៍នេះ ក្នុងប្រទេសសិង្ហបុរី។ នេះជាការប៉ះគ្នាជាមួយអ្នកប្រយុទ្ធឥណ្ឌូនេស៊ី ដែលធ្លាប់ចាយសំដីខ្លាំងៗ ដោយការប្រកាសចង់សង្ខើញជួបកីឡាករជួមុខ ចាន់ រតនា តាំងពីចុងឆ្នាំមុនមកនេះ ដែលជាការប៉ុនប៉ងសងសឹកឲ្យមិត្តរួមជាតិរបស់គេ ដែលធ្លាប់ទទួលភាពអាម៉ាស់ពីកីឡាករមានមូលដ្ឋានយុទ្ធសម្បូរបែបរបស់កម្ពុជា។