ព្រៃវែងទទួលបានចំណាត់ថ្នាក់លេខ៣ ហ៊ុន សែន ខាប់

Sovann Tith
16 មើល
0 នាទីអាន
- Advertisement -

ក្រុមបាល់ទាត់ជម្រើសខេត្តព្រៃវែង បានក្លាយជាម្ចាស់ចំណាត់ថ្នាក់លេខ៣ពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ប្រចាំរដូវកាល២០២០។

ក្រុមជើងឯកថ្នាក់ខេត្តមួយនេះបានយកឈ្នះភ្នំពេញក្រោន៤ទល់នឹង២ក្នុងការប្រកួតនៅពហុកីឡដ្ឋានជាតិ ថ្ងៃសៅរ៍ ទី០៧ ខែវិច្ឆិកា។

គ្រាប់បាល់របស់ភ្នំពេញក្រោនរកបានដោយប្រាក់ ធីវ៉ា និងពៅ ប៉ុនវុទ្ធី ខណៈគី រីណា, ពៅ ចាន់ថេត, វឿន វ៉ា និងវុធ តុលា រកបានសម្រាប់ព្រៃវែង។ អ្វីដែលគួរកត់សម្គាល់នោះ គឺភ្នំពេញក្រោនបាននាំមុខដល់ទៅពីរដងតែត្រូវបានព្រៃវែងវាយបក និងឈានទៅយកបានជ័យជម្នះតែម្ដង។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រយកជើងឯកនៅធ្វើឡើងនៅម៉ោង៦ល្ងាចថ្ងៃដដែល៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕