ក្រុម U23 ហុងកុង ចូលពូលជាមួយកម្ពុជា ជំនួស U23 កូរ៉េខាងជើងដែលបានដកខ្លួនចេញ

Sovann Tith
16 មើល
0 នាទីអាន
- Advertisement -

ដូចធ្លាប់ជម្រាបជូនកន្លងទៅថា កូរ៉េខាងជើងបានដកខ្លួនចេញពីវគ្គជម្រុះ AFC U23 Championship 2022 ដូច្នេះសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានរៀបចំការចាប់ឆ្នោតនៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ជ្រេីសរេីសក្រុមមួយចេញពីពូល G, H, I និង J ដើម្បីយកមកជំនួស កូរ៉េ ខាងជេីង នៅក្នុងពូល K។ ហេីយពូលមួយក្នុងចំណោមពូល G ដល់ពូល J នឹងថយពី៤ក្រុមមក៣ក្រុម។

ដោយទុកមួយឡែកក្រុមឈរទីតាំងទី១ក្នុងពូលនិងម្ចាស់ផ្ទះចេញ ក្រុមដែលអាចជំនួសកូរ៉េខាងជេីងមកចូលក្នុងពូល K ជាមួយ កម្ពុជា រួមមាន ៖ ចិន ប្រ៊ុយណេ (ពីពូល G), ទីម័រខាងកើត ហ្វីលីពីន (ពីពូល H), មីយ៉ាន់ម៉ា ហុងកុង (ពីពូល I), ម៉ាឡេស៊ី ឡាវ (ពីពូល J)។

ជាលទ្ធផលសម្រាប់ពូល K គឺមាន ហុងកុង, ជប៉ុន និងកម្ពុជា។ កម្ពុជានឹងប៉ះហុងកុង ថ្ងៃទី២៧ ខែតុលា និងជប៉ុន ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕