ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានបញ្ចប់លទ្ធផលដ៏ល្អឥតខ្ចោះ ក្នុងការប្រកួត Finalissima ទល់នឹងអ៊ីតាលី ដោយបានយកឈ្នះក្រុមជើងឯកពានរង្វាន់ទ្វីបអឺរ៉ុប ដោយលទ្ធផល ៣-០ ក្នុងកីឡដ្ឋាន Wembley កាលពីរាត្រីថ្ងៃពុធ ទី១ ខែមិថុនា ឆ្នាំ២០២២។
ប្រធានក្រុមអាហ្សង់ទីន Lionel Messi បំពេញតួនាទីរបស់ខ្លួនបានយ៉ាងល្អ ដោយបានជួយ assist គ្រាប់បាល់ពីរគ្រាប់សម្រាប់ Lautaro Martinez និង Paulo Dybala ព្រមទាំងបង្កការលំបាកដល់តំបន់ការពាររបស់ក្រុមលោក Roberto Mancini យ៉ាងខ្លាំង។