ក្រុមបាល់ទាត់ជម្រើសជាតិវេលស៍ ទទួលបានឱកាសលេងក្នុងជុំចុងក្រោយ FIFA World Cup លើកដំបូងក្នុងរយៈពេល៦៥ឆ្នាំ បន្ទាប់ពីទទួលបានជ័យជម្នះ ១-០ ក្នុងការប្រកួត playoff វគ្គផ្ដាច់ព្រ័ត្រទល់នឹងអ៊ុយក្រន ក្នុងកីឡដ្ឋាន Cardiff City កាលពីថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២។
គ្រាប់បាល់ជ័យជម្នះរបស់វេលស៍រកបានដោយ ការធ្វើឱ្យបាល់ចូលទីខ្លួនឯងរបស់ប្រធានក្រុមអ៊ុយក្រែន Andriy Yarmolenko ពីការស៊ុតហ្វ្រីឃីគរបស់ Gareth Bale ដែលជាឱកាសដ៏សំខាន់សម្រាប់ក្រុមដែលដឹកនាំដោយគ្រូបង្គោលស្ដីទីលោក Rob Page ទទួលបានសំបុត្រយន្ដហោះ ចូលរួមការប្រកួតនៅប្រទេសកាតារ នាខែវិច្ឆិកា ឆ្នាំ២០២២ នេះ។