ក្លិបបាល់ទាត់អង្គរថាយហ្គឺរបានប្រកាសពីការតែងតាំងលោក Naotake Hanyu ជាទីប្រឹក្សា។
បុរសវ័យ៤០ឆ្នាំជាអតីតកីឡាករបាល់ទាត់អាជីពពីចន្លោះឆ្នាំ២០០២ដល់២០១៧ និងជាប់ជម្រើសជាតិជប៉ុនពីឆ្នាំ២០០៦ដល់២០០៨បង្ហាញខ្លួនបាន១៧លើក។
លោក Hanyu ធ្លាប់លេងឲ្យក្លិប JEF United Chiba, FC Tokyo និង Ventforet Kofu ហើយធ្លាប់ឈ្នះពានរង្វាន់ជាច្រើន។
លោក Yusuke Shinoda អ្នកចាត់ការក្លិបអង្គរថាយហ្គឺរបញ្ជាក់ថា ការងាររបស់លោក Naotake Hanyu គឺជួយស្វែងរកីឡាករ និងផ្ដល់យោបល់លើបច្ចេកទេស ហើយក៏ជួយផ្សព្វផ្សាយពីនិមិត្តសញ្ញាក្លិបនេះនៅប្រទេសជប៉ុនដែរ៕