ជ្រុលមាត់និយាយរើសអើងពូជសាសន៍ ប្រធាន FA សម្រេចលាលែងពីតំណែង

Narong
12 មើល
0 នាទីអាន
- Advertisement -

ប្រធានសហព័ន្ធបាល់ទាត់អង់គ្លេសលោក Greg Clarke បានលាលែងពីតំណែង បន្ទាប់ពីប្រើភាសាមិនសមរម្យ សំដៅទៅលើកីឡាករស្បែកខ្មៅ។

លោក Clarke បានប្រើភាសារើសអើង នៅពេលឆ្លើយនូវសំណួរជុំវិញបញ្ហាលំបាករបស់កីឡាករភេទទី៣ នៅក្នុងការប្រកួតបាល់ទាត់បុរស ដែលកើតមានឡើងនៅលើបណ្ដាញសង្គម។

ប៉ុន្មាននាទីក្រោយមក សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស បានប្រកាសថាបុរសវ័យ៦៣ឆ្នាំរូបនេះ បានលាលែងពីតំណែង ហើយលោកក៏មានការសោកស្ដាយផងដែរ នូវអ្វីដែលលោកបាននិយាយ ដែលជាពាក្យរើសអើងទៅលើកីឡាករស្បែកខ្មៅ។

FA បានចេញជាធរមានភ្លាមៗ ក្នុងការតែងតាំងលោក Peter McCormick ជាប្រធានសហព័ន្ធជាបណ្ដោះអាសន្ន ហើយនឹងមានការចាប់ផ្ដើមដំណើរការនៃការពិភាក្សាតែងតាំងប្រធានថ្មី នៅពេលវេលាដែលសមរម្យ៕