នាយកផ្នែកកីឡាកររបស់ក្លិប Real Sociedad លោក Roberto Olabe នឹងមានភាពមមាញឹកនៅក្នុងសប្ដាហ៍នេះ ដើម្បីស្វែងរកកីឡាករគោលដៅមកជំនួសខ្សែប្រយុទ្ធ Alexander Isak ដែលជិតផ្លាស់ទៅចូលរួមក្លិប Newcastle United។
ក្លិបអ្នកមានជំនាន់ថ្មីនៅ Premier League ត្រៀមចំណាយ៧០លានអឺរ៉ូសម្រាប់ការផ្ទេរ ខ្សែប្រយុទ្ធវ័យក្មេងជម្រើសជាតិស៊ុយអែត បូករួមនឹងថ្លៃលក្ខខណ្ឌផ្សេងៗ៥លានអឺរ៉ូបន្ថែមទៀតទៅឱ្យ Real Sociedad ហើយនេះអាចជាដើមទុនសម្រាប់ក្លិបអេស្ប៉ាញ ដើម្បីស្វែងរកកីឡាករថ្មីមកបំពេញតំបន់ប្រយុទ្ធ។