Skip to content
    ទំព័រដើម  »  កីឡាជាតិ

រវល់ហាត់បែបណា កីឡាការីនីការ៉ាតេ វ៉ាន់ ចរិយា នៅតែឆ្លៀតសិក្សាដល់ថ្នាក់អនុបណ្ឌិត

ទោះមមាញឹកក្នុងការហ្វឹកហាត់​កីឡាការ៉ាតេដូចជាប្រចាំថ្ងៃ កីឡាការិនី វ៉ាន់ ចរិយា នៅតែអាចឆ្លៀតពេលបន្តការសិក្សា រហូតដល់ថ្នាក់អនុបណ្ឌិត ដែលបច្ចុប្បន្ននេះកំពុងរៀនឆ្នាំទី១ផ្នែកច្បាប់។

ម្ចាស់មេដាយប្រាក់កីឡាស៊ីហ្គេម ឆ្នាំ២០២៣ សង្កត់ធ្ងន់ថា សម្រាប់នាង អាជីពជាអ្នកកីឡាមិនអាចនៅយូរលង់បានទេ គឺមានចំណេះវិជ្ជាប៉ុណ្ណោះដែលឋិតឋេរ។ មិនតែប៉ុណ្ណោះទេ ពេលឈប់ពីកីឡា នាងនឹងចាប់ជំនាញដូចទៅនឹងអ្វីដេលនាងកំពុងរៀន។​ សម្រាប់ពេលវេលារៀនសូត្រ មិនប៉ះពាល់ដល់ការហ្វឹកហាត់ទេ។ នាងថា បំណងរបស់នាង គឺចង់រៀនដល់ថ្នាក់បណ្ឌិតតែម្ដង។

កីឡាការិនីក្លឹបហនុមានដដែលក៏បានផ្ដាំផ្ញើដល់កីឡាករ កីឡាការិនីដូចខ្លួន ប្រសិនបើមានលទ្ធភាព គួរឆ្លៀតបន្តការសិក្សាឱ្យបានខ្ពង់ខ្ពស់។

វ៉ាន់ ចរិយា បានជាប់ជម្រើសជាតិការ៉ាតេក្នុងឆ្នាំ២០១៩ និងធ្លាប់ឈ្នះមេដាយសំរឹទ្ធកីឡាអាស៊ីអាគ្នេយ៍២គ្រឿង ហើយបច្ចុប្បន្នកំពុងប្រកួតប្រជែងជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសថៃ លើវិញ្ញាសា ប្រយុទ្ធ ទម្ងន់-៦១គីឡូក្រាម៕