Skip to content
ខ្សែការពារបឹងត្របែក ផាត់ សុភាពពណ្ណរាយ ចូលចិត្តការលេងរបស់ទេស សម្បត្តិ
    ទំព័រដើម  »  កីឡាជាតិ  »  បាល់ទាត់

ខ្សែការពារបឹងត្របែក ផាត់ សុភាពពណ្ណរាយ ចូលចិត្តការលេងរបស់ទេស សម្បត្តិ

ជាខ្សែការពារមួយរូបប្រចាំក្រុមវិទ្យាល័យបឹងត្របែកដែលកំពុងប្រកួតប្រជែងក្នុងពានរង្វាន់វិទ្យាល័យរដូវកាល២០២២នេះ។ គេជាកម្លាំងស្នូលប្រចាំក្រុម និងបានបង្ហាញខ្លួនមិនដែលខកខានឡើយ។


មានកម្ពស់ និងកាយសម្បទាសមរម្យ យុវជនដែលចាប់់ផ្ដើមហ្វឹកហាត់បាល់ទាត់តាំងពីថ្នាក់ទី០៧រូបនេះរំឭកថា ចាប់ជំនាញជាខ្សែការពារតាំងហ្វឹកហាត់ដំបូងម្ល៉េះ ព្រោះមានបងប្រុសជាអតីតកីឡាករ និងលេងតួនាទីដូចគ្នានេះ។ ម្យ៉ាងទៀត គេក៏ចូលចិត្តការលេងរបស់រៀមច្បងទេស សម្បត្តិ ទៀតផង ជាពិសេសបច្ចេកទេសស្លាយបាល់។ យ៉ាងណា គេនៅខ្វះខាតជាច្រើន ដូចជាកាយសម្បទាជាដើម ដូច្នេះហើយបានជារូបគេខិតខំសម្រួចសមត្ថភាព និងបច្ចេកទេសឲ្យបានល្អ។

ទាក់ទងទៅនឹងការហ្វឹកហាត់បាល់ទាត់នេះដែរ សិស្សថ្នាក់ទី១២ខាងលើរំឭកថា មិនសូវទទួលការសាទរពីឪពុកម្ដាយប៉ុន្មានទេ ព្រោះលោកទាំង២ចង់ឲ្យផ្ដោតលើការសិក្សាច្រើនជាង។ ម្យ៉ាងការសិក្សាក៏មិនសូវសមប្រកប ព្រោះជាប់លេងបាល់ទាត់។ មិនតែប៉ុណ្ណោះ កាលពីប៉ុន្មានឆ្នាំមុន គេក៏ធ្លាប់រងគ្រោះបាក់ឆ្អឹងដៃថែមទៀត។ តែយ៉ាងណា គេនៅតែខិតខំប្រឹងប្រែងបន្តលេងបាល់ទាត់ដែលជាកីឡារូបគេស្រលាញ់ខ្លាំង។

ផាត់ សុភាពពណ្ណរាយ អះអាងថា នឹងព្យាយាមអភិវឌ្ឍខ្លួនទៅជាកីឡាករកម្រិតអាជីពមួយរូបនាពេលអនាគត៕