ក្លិបធំបំផុតមួយនៅអ៊ុយក្រែន Shakhtar Donetsk កាលពីថ្ងៃចន្ទ បានទទូចសុំ FIFA ដកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ពីព្រឹត្តិការណ៍ FIFA World Cup 2022 ដោយបានចោទថាអ៊ីរ៉ង់បានជួយផ្ដល់ជំនួយយោធាដល់រុស្ស៊ី ក្នុងការឈ្លានពានអ៊ុយក្រែន។
នាយកប្រតិបត្តិរបស់ Shakhtar Donetsk លោក Serei Palkin បានចោទអ៊ីរ៉ង់ថា បានចូលរួមដោយផ្ទាល់ ក្នុងការវាយប្រហារទៅលើប្រជាជនអ៊ុយក្រែន ហើយលោកបានទទូចឱ្យប្រទេសរបស់លោកទទួលបានកៅអី World Cup ជំនួសក្រុមមកពីអាស៊ីមួយនេះ។