Skip to content
Sadio Mane រកគ្រាប់បាល់ជ័យជម្នះ ជួយក្រុមសេណេហ្គាល់ ឡើងទៅជុំចុងក្រោយពានរង្វាន់ Africa Cup of Nations
    ទំព័រដើម  »  កីឡាអន្តរជាតិ

Sadio Mane រកគ្រាប់បាល់ជ័យជម្នះ ជួយក្រុមសេណេហ្គាល់ ឡើងទៅជុំចុងក្រោយពានរង្វាន់ Africa Cup of Nations

Sadio Mane រកគ្រាប់បាល់ជ័យជម្នះសម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់ ក្នុងជំនួបទល់នឹង ហ្គីណេប៊ីសាវ ដោយលទ្ធផល ១-០ ហើយកក់កៅអីនៅក្នុងជុំចុងក្រោយពានរង្វាន់ Africa Cup of Nations 2021។

កីឡាករឆ្នើមរបស់ក្រុម Livpool រូបនេះ បានស៊ុតបញ្ចូលទីនៅនាទីទី៨២ ដែលជាគ្រាប់បាល់ជ័យជម្នះតែមួយគ្រាប់គត់ ជួយឱ្យសេណេហ្គាល់ ក្លាយជាក្រុមទី២ដែលឈានទៅកាន់ជុំចុងក្រោយសម្រាប់ពានរង្វាន់ធំនៅទ្វីបអាហ្រិក បន្ទាប់ពីក្រុមកាម៉ារូន។

ក្រុមសេណេហ្គាល់ទទួលបាន១២ពិន្ទុពេញសម្រាប់៤ប្រកួតនៅក្នុងពូល I ដោយនៅសល់២ប្រកួតក្នុងដៃ ហើយឈានទៅជុំចុងក្រោយ Africa Cup of Nations ដែលនឹងត្រូវលើកទៅប្រកួតនៅ ខែមករា ឆ្នាំ ២០២២ ដោយសារការរីករាលដាលនៃជំងឺកូវីដ១៩៕