ក្នុងចំណោមកីឡា៣៨ប្រភេទកីឡាកាយវប្បកម្មនិងលំហាត់ប្រាណ ក៏ជាកីឡាមួយប្រភេទដែលត្រូវបានសម្រេចដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣។ កីឡាកាយវប្បកម្មនិងលំហាត់ប្រាណក៏មិនសម្ដៅលើការហាត់យកហាត់សាច់ដុំធំៗនោះទេ វាក៏ជាកីឡាមួយប្រភេទដែលអាចឱ្យអ្នកលេងកីឡានេះមានអារម្មណ៍ធូរស្បើយកាត់បន្ថយស្ត្រេស និងកាត់បន្ថយជំងឺរ៉ាំរ៉ៃ បន្ទាប់ពីការបញ្ចប់ការងារផ្សេងៗ។
សម្រាប់ការប្រកួតកីឡាជាតិលើកទី៣ កីឡាវប្បកម្ម និងលំហាត់ប្រាណ ក៏បានដាក់បញ្ចូលវិញ្ញាសារចំនួន ០៩ ដូចជា៖
- បុរសសាច់ដុំ ទម្ងន់ ៦០kg
- បុរសសាច់ដុំ ទម្ងន់ ៧០kg
- បុរសសាច់ដុំ ទម្ងន់ ៨០kg
- បុរសសាច់ដុំ ទម្ងន់ +៨០kg
- បុរសរូបរាងសង្ហារ កំពស់រហូតដល់ ១៧០cm
- បុរសរូបរាងសង្ហារ កំពស់រហូតដល់ +១៧០cm
- បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០cm
- បុរសបង្ហាញម៉ូត កំពស់រហូតដល់ ១៧០cm
- នារីបង្ហាញរូបរាងស្រស់ស្អាត
ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៣ឆ្នាំ២០២២កីឡាប្រភេទនេះនឹងធ្វើការប្រកួតរកជើងឯក មានកីឡាករ -កីឡាការិនីប្រមាណ ៥០នាក់ចូលរួមទាំង ០៩ វិញ្ញាសារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ និង២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ៩ព្រឹក ដល់ ៤ល្ងាច នៅ Hall នៃផ្សារទំនើបអ៊ីអនសែនសុខ។
ដូច្នេះសម្រាប់អ្នកគាំទ្រកីឡាកាយវប្បកម្មនិងលំហាត់ប្រាណកុំភ្លេចមកចូលរួមទាំងអស់គ្នា ដើម្បីគាំទ្រព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដើម្បីឈានទៅកាន់ស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ៕
ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយប្រភេទប្រចាំជីវិត