Skip to content
4 ទីតាំងធំៗនៅភ្នំពេញអំណោយផលការជួបជុំទស្សនាវគ្គផ្ដាច់ព្រ័ត្រWorld Cup
    ទំព័រដើម  »  កីឡាអន្តរជាតិ

4 ទីតាំងធំៗនៅភ្នំពេញអំណោយផលការជួបជុំទស្សនាវគ្គផ្ដាច់ព្រ័ត្រWorld Cup

ការប្រកួតពានរង្វាន់ FIFA World Cup Qatar 2022 បានឈានមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ដោយក្រុមការពារតំណែងជើងឯកបារាំងប៉ះក្រុមពពកសអាហ្សង់ទីន។ ខណៈដែលការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី18 ចុងសប្ដាហ៍នេះ នាវេលាម៉ោង 10:00 យប់ម៉ោងនៅប្រទេសកម្ពុជាយើង។

សម្រាប់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ដ៏ធំប្រចាំព្រឹត្តិការណ៏World Cup មួយនេះ ប្រិយមិត្តដែលនិយមទស្សនាការប្រកួតបាល់ទាត់ប្រាកដជាទន្ទឹមរងចាំជាក់ជាមិនខាន ។ ពេលនេះដែលយើងនឹងណែនាំជូន នូវទីតាំង4ធំៗ នៅរាជធានីភ្នំពេញដែលអំណោយផល និង ​ផ្ដល់ក្ដីរីករាយលើសពីការទស្សនាបាល់ទាត់ ក្នុងការជួបជុំក្រុមគ្រួសារ មិត្តភក្ដិ សម្រាប់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup Qatar 2022 ដូចខាងក្រោម៖

  1. Beyond​ The Games Fan Zone (នៅសួនបទុមវតី)

Beyond The Games នឹងរៀបចំកម្មវិធីផ្សាយបន្តផ្ទាល់នៃការប្រកួតបាល់ទាត់ពិភពលោកវគ្គផ្តាច់ព្រ័ត្រ និងការប្រគំតន្រ្តី នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ ចាប់ពីវេលាម៉ោង ៤ល្ងាច រហូតដល់ម៉ោង ១២យប់ នៅសួនបទុមវតី។ លើសពីការទស្សនាការប្រកួតបាត់ទាល់ និងការប្រគុំតន្រ្តី អ្នកចូលរួមក៏អាចរីករាយជាមួយនឹងអាហារភេសជ្ជៈយ៉ាងច្រេីននៅស្តង់នានា ព្រមទាំងលេងហ្គេមកម្សាន្តផ្សេងៗនៅស្តង់ Beyond The Games ផងដែរ។

  1. The Elysee Koh Pich ( កោះពេជ្រ)

ជាមួយWorld Cup Fever ដែលការចូលរួមដោយសេរី
ទស្សនាការផ្សាយផ្ទាល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រក្នុងកម្មវិធី Promenade Festival អ្នកចូលរួមក៏អាចរីករាយជាមួយនឹងអាហារភេសជ្ជៈយ៉ាងច្រេីននៅស្តង់នានា ការប្រគំតន្រ្តី និងឌីជេ ថែមទៀតផង។

  1. Budweiser Official Viewing Party (ពហុកីឡដ្ឋានជាតិអូឡាំពិក)

ចូលរួមទទួលយកភាពអស្ចារ្យពីព្រឹត្តិការណ៍ Budweiser Official Viewing Party ទីតាំងនៅ Olympic Stadium ដើម្បីអបអរម្ចាស់ពាន FIFA World Cup ចាប់ពីម៉ោង 3រសៀល។ ផ្សាយបន្តផ្ទាល់ FIFA World Cup 2022 វគ្គផ្ដាច់ព្រ័ត្រ រួមនិងការសម្ដែងពិសេសផ្ទាល់ពីតារាកិត្តិយសល្បីៗច្រើនរូប និង សកម្មភាពពិសេសៗជាច្រើនទៀតពី Budweiser, King Of Beers ដែលជាស្រាបៀរដៃគូផ្លូវការនារដូវកាល FIFA World Cup រយៈពេល 36 ឆ្នាំមកហើយ។

  1. Coconut Park ( កោះពេជ្រ)

ចូលរួមសកម្មភាពសប្បាយៗ ភាពរីករាយ និងការកម្សាន្ត!

ទស្សនាការផ្សាយផ្ទាល់វគ្គផ្ដាច់ព្រ័ត្រ FIFA World Cup Qatar 2022 នៅលើអេក្រង់ LED ទំហំ 32 sqm! នៅ Coconut Park។ អ្វីដែលល្អឥតខ្ចោះជាងការទស្សនាការប្រកួតផ្ដាច់ព្រ័ត្រជាមួយនឹង ទិដ្ឋភាពក្រៅដ៏ស្រស់ស្អាតរួមជាមួយជម្រើសអាហារសម្បូរបែប និង ភេសជ្ជៈជាច្រើន។