អេលីត ហ៊ុនកង រំភើងខ្លាំង ដឹកដៃធឿន ធារ៉ា ទទួលបានដីឡូត៍ជាដំបូងក្នុងជីវិតតាមរយៈ គុនខ្មែរ


អេលីត ហ៊ុនកង បានបង្ហាញអារម្មណ៍រំភើបជាខ្លាំង ចំពោះរង្វាន់ដីឡូត៍១ប្លង់ដែលជារង្វាន់ទទួលបានពី អ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា លើកទឹកចិត្តសម្រាប់យុទ្ធនាការថៃហ្វៃ កាលពីពេលកន្លងទៅថ្មីៗ។ អំឡុង ពិធីទទួលយករង្វាន់ដីឡូត៍ ជាមួយ ធឿន ធារ៉ា ផងដែរ នាពុធទី ៤មករានេះ ហ៊ុនកង បានចាត់ទុកថាជាលើកដំបូងហើយ ដែលរូបគេទទួលបានរង្វាន់អចលនទ្រព្យសម្រាប់ជីវភាព តាមរយៈអាជីពប្រដាល់។

ទោះជាមិនបានឈ្នះខ្សែក្រវាត់ តែ អេលីត ហ៊ុនកង ក៏ត្រូវបានឧកញ៉ា ឡេងណាវ៉ាត់ត្រា ផ្ដល់ដីឡូត៍មួយប្លង់ជាដូផងដែរ។ –ការលើកទឹកចិត្តជាបន្តបន្ទាប់ពីសម្បុរសជន កំពុងតែធ្វើឲ្យកីឡាករម្នាក់នេះ ទទួលបានកម្លាំងចិត្តយ៉ាងខ្លាំងក្លា ក្នុងការបង្កើនការអភិវឌ្ឍសមត្ថភាព ស្របពេលដែលរូបគេក៏កំពុងចិញ្ចឹមចិត្តចង់សងសឹក ខ្លាចាស់ដ៏មានឥទ្ធិពល សែនឆៃ ដោយការវាយបែបអំបោះឆៅថែមទៀតនោះ។ ជម្រើសជាតិប្រដាល់សលកម្នាក់នេះ បានបង្ហាញការដឹងគុណយ៉ាងក្រៃលែងដល់សប្បុរសជន ពិសេសអ្នកឧកញ៉ា ឡេង ណាវ៉ាត់ត្រា ដែលបានរួមចំណែកក្នុងការលើកកម្ពស់កីឡាជាតិដូចពេលនេះ។

ស្របពេលដែល ធឿន ធារ៉ា ដែលទទួលបានជោគជ័យជាប្រវត្តិសាស្ត្រ ឈ្នះខ្សែក្រវាត់ថៃហ្វៃ និងពានរង្វាន់ស្ដេចថៃ ទទួលបានការឧបម្ថម្ភដីឡូត៍ជាច្រើនកន្លែង នេះគឺដីឡូត៍តែមួយប្លង់គត់ដែល អេលីត សុខហ៊ុនកង ទទួលបានសម្រាប់ជារង្វាន់លើកទឹកចិត្ត។ រំលឹកថា ការវាយដណ្ដើមខ្សែក្រវាត់នៅថៃហ្វៃ អេលីត ហ៊ុនកង ក៏បានបំផុតភាពភ្ញាក់ផ្អើលដូច ធឿន ធារ៉ា អញ្ចឹង បានផ្ដួលកីឡាករបារាំង ត្រឹមទឹកទី ១ ក្នុងវគ្គជម្រុះ មុនពេលចាញ់ កីឡាករមិនដែលស្គាល់ចាញ់ នៅថៃហ្វៃ និងជាម្ចាស់ខ្សែក្រវាត់ប្រមាណ២០ខ្សែ សែនឆៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ៕

Sophana Pen
Sophana Pen
លោក ប៉ែន សុផាន់ណា ជាអ្នកផលិត និង យកព័ត៌មានកីឡា ដែលបានឆ្លងកាត់បទពិសោធខ្ពស់ ពីប្រព័ន្ធផ្សព្វផ្សាយដ៏លេចធ្លោមួយចំនួន ទាំងទូរទស្សន៍ និង អនឡាញ។ លោក សុផាន់ណា កំពុងបម្រើការងារជា អ្នកផលិត ព័ត៌មានកីឡា ប្រកបដោយការទទួលស្គាល់ ក្នុងវិស័យព័ត៌មានកីឡានៅ កម្ពុជា រយៈពេលជាង១០ឆ្នាំមកហើយ។ លោក ជាអ្នកផលិត ព័ត៌មានកីឡា និង បទយកការណ៍ អំពីជិវិតកីឡាករ ដ៏មានវិជ្ជាជីវៈ។

ព័ត៌មានជាប់ទាក់ទង

បណ្ដាញសង្គម

64,482FansLike
148FollowersFollow
32,000SubscribersSubscribe
- Advertisement -spot_img

ព័ត៌មានចុងក្រោយ