ទម្លាយមូលហេតុដែលនាំឱ្យ Joao Cancelo ចាកចេញពី Manchester City យ៉ាងភ្ញាក់ផ្អើល

Narong
23 មើល
0 នាទីអាន
- Advertisement -

មានដំណឹងគួរឱ្យភ្ញាក់ផ្អើលមួយនៅពេលជិតបិទទីផ្សារដោះដូរខែមករានេះ គឺខ្សែការពារ Joao Cancelo ខិតកៀកក្នុងការចាកចេញពី Manchester City​ ទៅកាន់ Bayern Munich។

កីឡាករព័រទុយហ្កាល់រូបនេះ ត្រូវបានរាយការណ៍ថា បានបង្ហាញអារម្មណ៍ខឹងសម្បារពេលហ្វឹកហាត់ បន្ទាប់ពីដឹងថា គេមិនស្ថិតនៅក្នុងជម្រើស១១នាក់ នៅក្នុងក្រុម​ Man City ដែលត្រូវចូលរួមការប្រកួត FA Cup ទល់នឹង Arsenal កាលពីថ្ងៃសុក្រ។ នេះបើយោងតាមប្រភពពី Daily Mail។