បាល់ទាត់បុរសស៊ីហ្គេមនៅកម្ពុជាមិនមានកូតាលើសអាយុទេ

Sovann Tith
13 មើល
0 នាទីអាន
- Advertisement -

ការប្រកួតបាល់ទាត់វិញ្ញាសាបុរសប្រចាំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅកម្ពុជា ក្រុមទាំងអស់នឹងមិនមានការប្រើប្រាស់កីឡាករលើសអាយុទេ ពោលសុទ្ធតែកីឡាករដែលមានអាយុចាប់ពី២២ឆ្នាំចុងក្រោយ ឬកើតពីថ្ងៃទី០១ ខែមករា ឆ្នាំ២០០១ ទៅ។

នេះជាការសម្រេចចិត្តពីសំណាក់ភាគីកម្ពុជាដែលជាម្ចាស់ផ្ទះ។ គួរដឹងដែរថា លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាធ្លាប់បានបង្ហើបពីគម្រោងជ្រើសរើសកីឡាករលើសអាយុចំនួន៣រូប ដូច្នេះតាមការសម្រេចមិនមានកូតាលើសអាយុនោះ ក្រុមកម្ពុជាដែលជាម្ចាស់ផងនោះ ក៏ដូចជាក្រុមផ្សេងៗទៀតនឹងប្រើកីឡាករអាយុក្រោម២២ឆ្នាំទាំងអស់តែម្ដង។

នេះក៏ជាលើកទី២ជាប់គ្នាផងដែរដែលកម្ពុជាមិនប្រើកីឡាករលើសអាយុសម្រាប់វិញ្ញាសាបាល់ទាត់នៅស៊ីហ្គេម បន្ទាប់ព្រឹត្តិការណ៍នៅវៀតណាម កាលខែឧសភា ឆ្នាំ២០២២។ កាលណោះកម្ពុជាប្រើតែកីឡាករអាយុក្រោម២២ឆ្នាំទាំងអស់ ខណៈក្រុមផ្សេងៗមួយចំនួនទៀតប្រើកីឡាករលើសអាយុ។

ដោយឡែក បើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ការប្រកួតបាល់ទាត់ស៊ីហ្គេម ២០២៣ នឹងចាប់ផ្ដើមពីថ្ងៃទី២៩ ខែមេសា តទៅ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕