Skip to content
Albirex ឆក់ឱកាសពីការភ្លាត់របស់ Tampines ដើម្បីឡើងកំពូលតារាង SPL
    ទំព័រដើម  »  កីឡាអន្តរជាតិ  »  បាល់ទាត់

Albirex ឆក់ឱកាសពីការភ្លាត់របស់ Tampines ដើម្បីឡើងកំពូលតារាង SPL

ក្រុម Albirex Niigata បានទាញផលចំណេញពីការស្មើរបស់ក្រុម Tampines Rovers ដើម្បីឡើងទៅឈរជំនួសនៅកំពូលតារាង Singapore Premier League 2020 បន្ទាប់ពីពួកគេបានឈ្នះប្រផុតប្រផើយ១-០លើ Geylang International។

សាខាក្លិបជប៉ុននៅសិង្ហបុរីដែលជាជើងឯក៣ជំនាន់មួយនេះ រកបានគ្រាប់ជ័យជម្នះក្នុងនាទីទី៣តាមរយៈបាល់ហ៊្វ្រីឃីគរបស់ Tomoyuki Doi ដើម្បីយក៣ពិន្ទុពេញជាលើកទី៥ក្នុងចំណោម៨ប្រកួតមកនេះ ធ្វើឱ្យពួកគេមាន១៧ពិន្ទុនាពេលបច្ចុប្បន្ន។

ក្នុងពេលជាមួយគ្នា ក្រុមខ្លាំងរបស់ម្ចាស់ស្រុក Tampines Rovers រកបានត្រឹម១ពិន្ទុ ដោយស្មើ២-២ជាមួយ Balestier Khalsa។

កាលពីចុងសប្ដាហ៍កន្លងទៅនោះដែរ ក្រុម Hougang United បានលត់ Young Lions ៤-១ ស្របពេល Lion City Sailors លត់ Tanjong Pagar United ៦-១។

ដោយឡែក ខាងក្រោមនេះជាកម្មវិធីប្រកួតបន្តដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារទី១៧ខែវិច្ឆិកានេះតែម្ដង៕