Arsenal បានក្លាយជាក្រុមដែលស្ថិតនៅក្នុងកម្រិតប្រកួតប្រជែងពានរង្វាន់ ក្រោមការដឹកនាំដោយគ្រូបង្គោល Mikel Arteta បន្ទាប់ពីមានការផ្លាស់ប្ដូរសមាសភាពក្រុមមួយចំនួនក្នុងទីផ្សារដោះដូរកន្លងទៅ។
វត្តមានរបស់សមាជិកថ្មីដូចជា Gabriel Jesus, Oleksandr Zinchenko មកពី Manchester City និង Leandro Trossard ជាកម្លាំងដ៏សំខាន់ជាមួយកីឡាករក្នុងក្រុមដែលមានស្រាប់ ដើម្បីប្រជែងជើងឯក Premier League រដូវកាលនេះ ដ្បិតក្រុមកាំភ្លើងធំកំពុងត្រួតត្រាលើកំពូលតារាង។
ក្លិបនេះនៅតែមានគម្រោងក្នុងការនាំយក កីឡាករបន្ថែមទៀត នៅក្នុងទីផ្សាររដូវក្ដៅខាងមុខ ស្របពេលដែល Declan Rice, Moises Caicedo និង Rasmus Hojlund មានការភ្ជាប់ទៅនឹងការផ្ទេរមកកាន់ទឹកដី Emirates។
ជាមួយគ្នានេះ ក៏នឹងមានក្ដីរំពឹងថា កីឡាករដែលលេចធ្លោមួួយចំនួននៅ Arsenal ដែលមានដូចជា Emiles Smith Rowe និង Kieran Tierney ជាដើម អាចនឹងត្រូវចែកផ្លូវគ្នាជាមួយក្លិប។
ប៉ុន្ដែរាល់ការចាកចេញពីទឹកដី Emirates មិនមែនសុទ្ធតែជាជម្រើសដ៏ល្អនោះទេ តួយ៉ាងកីឡាករ៧រូបនេះ ដែលធ្លាក់គុណផល ក្រោយចាកចេញពីក្លិបកាំភ្លើងធំ៖