គ្រូបង្គោលថ្មីរបស់ក្លិប Chelsea លោក Mauricio Pochettino កំពុងសម្លឹងមើលការរុះរើក្រុមទ្រង់ទ្រាយធំ ដើម្បីរៀបចំឱ្យបានប្រសើរឡើង មុនពេលរដូវកាលថ្មីចាប់ផ្ដើម។
លោក Pochettino ត្រូវបានតែងតាំងនៅក្លិបតោខៀវ ក្រោយពួកគេទទួលបានលទ្ធផលខកចិត្តយ៉ាងខ្លាំង ដោយបញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ១២នៅ Premier League និងគ្មានឈ្នះពានអ្វីទាំងអស់ បើទោះបីជាម្ចាស់ក្លិបបានចំណាយទឹកប្រាក់យ៉ាងច្រើនក្នុងការនាំយកសមាជិកថ្មីមកចូលរួមក៏ដោយ។