Skip to content
    ទំព័រដើម  »  កីឡាជាតិ

ប្រកួតបាល់ទះក្រៅផ្លូវការ ៤ស្មើ ចាប់ផ្ដើមបោះពាក្យសម្ដីដាក់គ្នានៅដើមឆ្នាំ២០២៤

ភ្នំពេញ៖ ដើមឆ្នាំ២០២៤ការប្រកួតបាល់ទះក្រៅផ្លូវការ៤ស្មើចាប់មានការបោះពាក្យសម្ដីដាក់គ្នារវាងស្មាត់ម៉ាប់ឆ្វេងជាមួយស្មាត់យន់ស្មាត់រាជ។

នៅក្នុងវីដេអូដែលផ្សាយដោយផេកVolleyball Live Daily ប្រហែងជា៥នាទី ស្មាត់ម៉ាប់ឆ្វេងបានលើឡើងអំពីប៉ះគ្នា៤ស្មើ ដែលក្រុមរបស់ខ្លួនមាន ឌូក ម៉េងហួង ណារិទ្ធ ហើយខាងស្មាត់យន់មាន រាជ វ៉ា អ្វីដែលត្រូវនិយាយគ្នាបន្តទៀតនោះគឺរើសតារាងបាល់ទះណាមួយសប្រាប់ការប្រកួតដ៏កក្រើកនៅដើមឆ្នាំ២០២៤នេះ។