ចាន់ វឌ្ឍនាកា ៖ អ្វីដែលត្រូវធ្វើគឺត្រូវប្រឹងប្រែងយល់ពីតាក់តិចរបស់លោកFelix Dalmas

Sovann Tith
22 មើល
0 នាទីអាន
- Advertisement -

កីឡាករ ចាន់ វឌ្ឍនាកា ត្រូវបានក្រុមជម្រើសជាតិកម្ពុជាកោះហៅឡើងវិញ ដើម្បីត្រៀមប្រកួតមិត្តភាពជាមួយក្រុមជម្រើសជាតិបង់ក្លាដេស បន្ទាប់ពីរូបគេខកខានចូលជម្រើសជាតិកម្ពុជាអស់រយៈពេលជាង២ឆ្នាំក្រោយមកនេះ។

ខ្សែប្រយុទ្ធរបស់ក្លិបបឹងកេតរូបនេះ បានថ្លែងប្រាប់មកកាន់ AMS Sports ពីអារម្មណ៍របស់គេថា រំភើបនៅពេលដែលឃើញឈ្មោះខ្លួនឯងក្នុងបញ្ជីឈ្មោះបឋម៣០នាក់។ រូបគេបន្តថា អ្វីដែលត្រូវធ្វើបន្តទៀតគឺត្រូវប្រឹងប្រែងយល់តាក់តិចពីលោកគ្រូ Felix Dalmas។

សូមបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិ កម្ពុជា បានកោះហៅខ្សែប្រយុទ្ធដែលមានជំនាញជើងឆ្វេងរូបនេះ ឲ្យចូលរួមហ្វឹកហាត់ដើម្បីត្រៀមការប្រកួតមិត្តភាពទល់នឹង ក្រុមជម្រើសជាតិ បង់ក្លាដេស ដែលនឹងត្រូវប្រកួតនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ខាងមុខនេះ នាពហុកីឡដ្ឋានជាតិអូឡាំពិក៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕