ក្លិប BG Pathum United បានប្រកាសនាថ្ងៃពុធ ពីការនាំយក ខ្សែបម្រើ Chanathip Songkrasin ពីក្លិបជប៉ុន Kawasaki Frontale។
ប្រធានក្រុមបាល់ទាត់ជម្រើសជាតិថៃ Chanathip ឬ Messi Jay បានត្រលប់ទៅកាន់ប្រទេសថៃវិញ បន្ទាប់ពីមិនទទួលបានភាពជោគជ័យនៅក្លិបជប៉ុន Kawasaki។ ការផ្ទេរខ្សែបម្រើវ័យ២៩ឆ្នាំ មកកាន់ក្លិប BG Pathom ជាការត្រលប់មកវិញមកកាន់ Thai League ក្រោយគេបានឃ្លាតឆ្ងាយអស់រយៈពេល៦ឆ្នាំ។