ក្លិប Manchester United នឹងរង់ចាំទទួលសំណើផ្ទេរកីឡាកររហូតដល់១៣នាក់ នៅក្នុងរដូវក្ដៅនេះ ដើម្បីអាចប្រមូលបានទឹកប្រាក់១០០លានផោន សម្រាប់ការផ្ទេរចូលកីឡាករថ្មី។
យោងតាមប្រភពពី Daily Mail បានរាយការណ៍ថា ក្លិបបិសាចក្រហម មានឆន្ទៈក្នុងការទទួលយកសំណើផ្ទេរ កីឡាករដូចជា Harry Maguire, Jadon Sancho និង Anthony Martial ជាដើម ដើម្បីទទួលបានកម្រៃសម្រាប់អ្នកចាត់ការ Erik ten Hag ដើម្បីចំណាយលើទីផ្សារដោះដូររដូវក្ដៅនេះ។