Leonardo​ ថា Mbappe គួរតែដល់ពេលត្រូវចាកចេញពី PSG ហើយ

Narong
6 មើល
0 នាទីអាន
- Advertisement -

អតីតនាយកផ្នែកកីឡារបស់ក្លិប Paris Saint-Germain លោក Leonardo បានលើកឡើងថា វាដល់ពេលហើយដែល ខ្សែប្រយុទ្ធ Kylian Mbappe គួរតែចាកចេញពីក្លិប។ អនាគតរបស់ Mbappe នៅទឹកដី Parc des Princes ហាក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់ អំឡុងពេលបើកទីផ្សារដោះដូររដូវក្ដៅនេះ ហើយកីឡាករវ័យ២៤ឆ្នាំ បានទម្លាយឱ្យដឹងថា គេនឹងមិនបន្ដកិច្ចសន្យាជាមួយក្លិបទៀតនោះទេ ក្រៅតែពីកិច្ចសន្យាបច្ចុប្បន្ន ដែលនឹងអស់សុពលភាព នៅដំណាច់រដូវកាល ២០២៣-២៤។