Skip to content
លទ្ធផល El Clasico បង្ហាញថា Real Madrid ត្រូវការនាំចូលកីឡាករលេខ៩ មុនបិទទីផ្សាររដូវក្ដៅនេះ
    ទំព័រដើម  »  កីឡាជាតិ

លទ្ធផល El Clasico បង្ហាញថា Real Madrid ត្រូវការនាំចូលកីឡាករលេខ៩ មុនបិទទីផ្សាររដូវក្ដៅនេះ

Real Madrid បានរងបរាជ័យ ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល ទល់នឹង Barcelona ដោយលទ្ធផល ៣-០ ពីគ្រាប់បាល់របស់ Ousmane Dembele, Fermin Lopez និង Ferran Torres។

បើមើលទៅក្នុងការប្រកួតនោះ ក្រុមទាំងពីរពុំសូវមានភាពលើសខ្វះគ្នាប៉ុន្មានទេ។ Real Madrid មានឱកាសល្អៗជាច្រើន ជាពិសេសនៅពេលទទួលបានបាល់ប៉េណាល់ទី ក្នុងវគ្គទី១ ប៉ុន្ដែក្រុមរបស់លោក Carlo Ancelotti នៅតែមិនអាចសម្រេចគ្រាប់បាល់បាន។ Vinicius Jr. បានរ៉ាប់រងតួនាទីជាអ្នកស៊ុតបាល់១១ម៉ែត្រ ប៉ុន្ដែគេបានស៊ុតបុកនឹងរបារទីហើយបាល់ចេញទៅក្រៅ។