Skip to content
១ឆ្នាំ៥ខែចុងក្រោយនេះសហព័ន្ធបាល់ទះជាតិចំណាយថវិកាដំណើរការការងារអស់ជាង១លានដុល្លារ
    ទំព័រដើម  »  កីឡាជាតិ

១ឆ្នាំ៥ខែចុងក្រោយនេះសហព័ន្ធបាល់ទះជាតិចំណាយថវិកាដំណើរការការងារអស់ជាង១លានដុល្លារ

រយៈពេល១ឆ្នាំ៥ខែចុងក្រោយនេះសហព័ន្ធកីឡាបាល់ទះកម្ពុជាចំណាយថវិកាសម្រាប់រៀបចំព្រឹត្តិការណ៍ និងដំណើរការការងារនានាអស់ចូលជាង១លានដុល្លារអាមេរិក។ នេះជាការបង្ហើបពីសំណាក់លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាបាល់ទះកម្រិត Cនៅព្រឹកថ្ងៃចន្ទ ទី៣១ ខែកក្កដា ឆ្នាំ២០២៣ នាពហុកីឡដ្ឋានជាតិ (អូឡាំពិក)។

អគ្គលេខាធិការខាងលើសង្កត់ធ្ងន់ថា ការចំណាយថវិកាច្រើនសម្រាប់ដំណើរការការងារនានាក៏ដោយសារតែមានការយកចិត្តទុកដាក់យ៉ាងខ្ជាប់ខ្ជួនពីសំណាក់ថ្នាក់ដឹកនាំសហព័ន្ធដែលមានឯកឧត្តម នេត សាវឿន ជាប្រធាន
និងថ្នាក់ដឹកនាំផ្សេងៗទៀត។ ចំណុចនេះក៏ស្ថិតក្នុងចំណោមកំណែទម្រង់៣សំខាន់របស់សហព័ន្ធកីឡាបាល់ទះកម្ពុជាដែលទី១មានកត្តាធនធានមនុស្ស ទី២ ហេដ្ឋារចនាសម្ព័ន្ធកីឡា និងទី៣ គឺហិរញ្ញវត្ថុ។