ការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ បានចាប់ផ្តើមពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកញ្ញាឆ្នាំ២០២៣ ជាលទ្ធផល អត្តពលិករាជធានីភ្នំពេញ ឈរនៅកំពូលតារាង ដណ្តើមបានមេដាយច្រើនជាងគេ ក្នុងនោះដណ្តើមបានមេដាយមាស ២៨ ប្រាក់១៤ និងសំរិទ្ធ១៤ សរុប៥៦ លេខ២ ខេត្តកណ្តាល ដណ្តើមបានមេដាយមាស១០ ប្រាក់១៤ និងសំរិទ្ធ៨ សរុប៣២ ចំណែកឯខេត្តបាត់ដំបងស្ថិតនៅលេខ៣ ដោយដណ្តើមបានមេដាយមាស១០ ប្រាក់១២ សំរិទ្ធ១៧ សរុប៣៩គ្រឿង ។
ភ្នំពេញណ្តើមបានមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិ ២០២៣

ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕