Southgate ធ្លាប់ទទូចកីឡាករម្នាក់របស់ Man City មិនឱ្យចូលនិវត្តពីជម្រើសជាតិ

Narong
8 មើល
0 នាទីអាន
- Advertisement -

គ្រូបង្គោលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានទម្លាយឱ្យដឹងថា លោកបាននិយាយបញ្ចុះបញ្ចូល ខ្សែការពារ Kyle Walker ពីរលើកមិនឱ្យចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។

ខ្សែការពាររបស់ Manchester City រូបនេះ បានពិចារណាក្នុងការព្យួរស្បែកជើងពីជម្រើសជាតិ បន្ទាប់ពីចប់ព្រឹត្តិការណ៍ EURO 2020 និង World Cup 2022 ប៉ុន្ដែគេនៅតែជាចំណែកមួយនៅក្នុងក្រុមតោកំណាចអង់គ្លេស ដឹកនាំដោយលោក Southgate មកទល់នឹងពេលនេះ។