ចាប់តាំងពីចូលជើងទីពីរនៃក្របខណ្ឌកំពូលកម្ពុជារដូវកាល២០២០ គេមិនបានឃើញខ្សែបម្រើ Paul Esoh Omogba លេងឲ្យភ្នំពេញក្រោនទេ។
ដោយឡែកនៅថ្ងៃចន្ទ ទី២៨ ខែកញ្ញា នេះ ក្រុមជើងឯក MCL ៦សម័យបានប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករជនជាតិនីហ្សេរីយ៉ាខាងលើតែម្ដង។
គួរដឹងដែរថា Paul ដែលធ្លាប់លេងឲ្យបឹងកេតពីចន្លោះឆ្នាំ២០១៥ដល់២០១៨ បានចូលរួមជាមួយភ្នំពេញក្រោន ក្រោយចំណាយពេលមួយរដូវកាលនៅណាហ្គាវើលដ៍៕