ម្ដាយកីឡាករក្រុមជ័យវរ្ម័នទី៧ម្នាក់នាំសមាជិកគ្រួសារទៅហ៊ោលើកទឹកចិត្តកូនដល់ទីលានក្នុងពាន AIA ជើងឯកវិទ្យាល័យ

Sovann Tith
6 មើល
0 នាទីអាន
- Advertisement -

អ្នកស្រី សាម៉ន មកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល ប្រាប់ថា តែងតែទៅស្រែកហ៊ោលើកទឹកកូនប្រុស និងក្មួយប្រុសដែលជាកីឡាករប្រចាំក្រុមវិទ្យាល័យជ័យវរ្ម័នទី០៧ ក្នុងការប្រកួតពានរង្វាន់ AIA ជើងឯកវិទ្យាល័យ២០២៣។

ស្ត្រីជាកសិករខាងលើបញ្ជាក់ថា មិនមែនតែការប្រកួតនេះមួយទេ ពោលឱ្យតែកូនៗចេញទៅប្រកួតនៅទីណា អ្នកស្រី និងសមាជិកផ្សេងៗទៀត តែងតែឆ្លៀតពេលទៅទស្សនា និងលើកទឹកចិត្ត មិនថា ជិតឬឆ្ងាយ។

អ្នកស្រី សាម៉ន សង្កត់ធ្ងន់ថា ការដែលនាំគ្នាទៅលើកទឹកចិត្តកូន និងក្មួយបែបនេះ ក៏ដោយសារតែចង់ឱ្យពួកគេមានកម្លាំងចិត្ត ហើយណា សមាជិកគ្រួសារក៏សុទ្ធតែជាអ្នកចូលចិត្តកីឡាផងដែរ ដូច្នេះមិនខ្លាចខាតបង់ការងារទេ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕