យុវជន ពៅ អាន រស់នៅរាជធានីភ្នំពេញផ្តើមពីការដែលចង់បានកម្ពស់ខ្ពស់ហាត់ហែលទឹកមកតាំងពីក្មេងបានឈ្នះមេដាយ ៣គ្រឿងក្នុងការប្រកួតកីឡាសិស្សមធ្យមសិក្សាថ្នាក់ជាតិឆ្នាំ២០២៣។ សិស្សថ្នាក់ទី១២ ខាងលើថានេះជាឆ្នាំទីមួយហើយដែលខ្លួនមានឱកាសចូលលេងក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមនេះ ហើយទទួលបានលទ្ធផលជាទីពេញចិត្តបែបនេះ។
មេដាយ ៣គ្រឿងដែលយុវជនវ័យ ១៧ឆ្នាំ បានឈ្នះក្នុងនោះបានមកពីការប្រកួតបីប្រភេទវិញ្ញាសាខុសៗគ្នាមេដាយសំរឹទ្ធ ២គ្រឿងបានមកពីវិញ្ញសា ១០០ម៉ែត្រ ហែលផ្ងារ និង ១០០ម៉ែត្រហែលមេអំបៅ ចំពោះមេដាយមាសរូបគេបានឈ្នះពីវិញ្ញាសា ហែលសេរី ៥០ម៉ែត្រ។ ពៅ អាន ថាធ្លាប់ចូលរួមប្រកួតប្រជែងតាមកម្មវិធីផ្សេងៗក្នុងស្រុកច្រើនតែហាក់មិនសូវមានផ្លែផ្កាល្អដូចក្នុងព្រឹត្តិការណ៍កីឡាសិស្សមធ្យមនេះឡើយ។
“ បាទដំបូងដោយសារតែចង់ខ្ពស់ ហើយទៅម៉ាក់គាត់នាំមកហែលទឹក ហែលរហូតចូលជាអាជីពចាប់ផ្តើមចូលជាប្រកួតជាអីបង” ៕