តស់! ចូលរួមរត់កម្សាន្តជាមួយយើងខ្ញុំក្នុងកម្មវិធី “រត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា”

កម្មវិធី "រត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា"

Neak Tola
91 មើល
1 នាទីអាន
- Advertisement -

កម្មវិធី “រត់ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា” ជាព្រឹត្តិការណ៍រត់កម្សាន្តដែលរៀបចំក្នុងគោលបំណងចូលរួមបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការផលិតវីដេអូអប់រំ ដោយរាល់ការចុះឈ្មោះរត់ 5KM របស់លោកអ្នកដែលមានតម្លៃ 20,000រៀល និងរាល់ទឹកប្រាក់ដែលទទួលបានមកពីអ្នកឧបត្ថម្ភផ្សេងៗ នឹងយកទៅផលិតវីដេអូអប់រំអំពី ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ដែលជាកិច្ចសហការជាមួយធនាគារជាតិនៃកម្ពុជា។

​កម្មវិធីនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី​01 ខែមិថុនា ឆ្នាំ 2025 វេលាម៉ោង 05:00 ព្រឹក ដល់ម៉ោង 8:00 ព្រឹក នៅទីក្រុងរណបជ្រោយចង្វារ (មហាវិថីOCIC​) ដែលជាកិច្ចសហការរៀបចំឡើងរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត FWD Cambodia – វិទ្យាស្ថានគណនេយ្យករជំនាញ​និងសវនករកម្ពុជា(វ.គ.ស.ក.) – The ASEAN Federation of Account (AFA) – ACCA Cambodia និងទីក្រុងរណបជ្រោយចង្វារ។

ព័ត៌មានអំពីកម្មវិធី៖

  • កាលបរិច្ឆេទ៖ ថ្ងៃអាទិត្យ ទី01 ខែមិថុនា ឆ្នាំ2025
  • ទីតាំង៖ ទីក្រុងរណបជ្រោយចង្វារ (មហាវិថីOCIC)
  • ចម្ងាយ៖ 5 គីឡូម៉ែត្រ
  • ការចុះឈ្មោះ៖ រហូតដល់ថ្ងៃទី 28 ខែ ឧសភា ឆ្នាំ 2025
  • តម្លៃចុះឈ្មោះ៖ រត់ចម្ងាយ 5គម តម្លៃ 20,000 រៀល
  • សម្ភារៈដែលទទួលបាន៖ អាវយឺត (ទំហំជ្រើសរើសតាមជាក់ស្តែង)
  • សម្គាល់៖ ព្រឹត្តិការណ៍នេះជាព្រឹត្តិការណ៍រត់កម្សាន្តលក្ខណៈគ្រួសារ និងមិត្តភាព

របៀបវារៈ

  • ម៉ោង 5:20 ព្រឹក៖ ការជួបជុំគ្នា
  • ម៉ោង 5:45 ព្រឹក៖ ចាប់ផ្តើមកម្មវីធីដោយពិធីករ
  • ម៉ោង 5:50 ព្រឹក​៖​​​ សុន្ទរកថាស្វាគមន៍ដោយតំណាងមកពី FWD Cambodia, ACCA Cambodia និង KICPAA
  • ម៉ោង 6:05 ព្រឹក៖ សកម្មភាពកម្តៅសាច់ដុំ
  • ម៉ោង 6:10 ព្រឹក៖ ថតរូបជុំគ្នា មុននឹងចាប់ផ្តើមរត់
  • ម៉ោង 6:15 ព្រឹក៖ ចាប់ផ្តើមចេញដំណើររត់ 5KM
  • ម៉ោង 7:20 ព្រឹក៖ ពិធីប្រគល់វត្ថុអនុស្សាវរីយ៍ដល់អ្នកមកដល់ទីមុនគេទាំង5 នាក់
  • ម៉ោង 7:35 ព្រឹក៖ ពិធីប្រគល់ថវិការតំណាងដល់ធនាគារជាតិនៃកម្ពុជា
  • ម៉ោង 8:00​ ព្រឹក៖ ថតរូប និង បញ្ចប់កម្មវិធី

👉 ចុះឈ្មោះចូលរួមកម្មវិធីតាមរយៈ៖ https://forms.gle/B5TWXuzcugoKZWNg8