Skip to content
បុរសរត់ម៉ូតូកង់៣ម្នាក់ឆ្លៀតពេលពីរបរប្រចាំថ្ងៃដើម្បីជូនកូនមកតេស្តបាល់ទាត់បំពេញក្ដីស្រមៃ
    ទំព័រដើម  »  កីឡាជាតិ

បុរសរត់ម៉ូតូកង់៣ម្នាក់ឆ្លៀតពេលពីរបរប្រចាំថ្ងៃដើម្បីជូនកូនមកតេស្តបាល់ទាត់បំពេញក្ដីស្រមៃ

នៅក្នុងឱកាសនៃការធ្វើតេស្តបាល់ទាត់កម្រិតយុវជន U១៥ កាលពីថ្ងៃទី ៩,១០ ខែ កញ្ញា ឆ្នាំ ២០២៣ មានយុវជនជាច្រើនបានមកធ្វើតេស្តដើម្បីក្លាយជាយុវជននៅក្លឹបបាល់ទាត់នៅបឹងកេត ក្នុងចំណោមនោះមានយុវជនម្នាក់ដែលមមានឪពុកជាអ្នករត់ម៉ូតូកង់៣ទទួលបានឱកាសដើម្បីបំពេញក្តីស្រមៃរបស់ខ្លួនដោយឪពុករបស់គេបានឆ្លៀតពេលវេលាដ៏មមាញឹកពីមុខរបរប្រចាំថ្ងៃដើម្បីជូនគេមកធ្វើតេស្តលោក ឃឹម វុធី ដែលប្រកបរបរជាអ្នករត់ម៉ូតូកង់៣តែងតែមានភាពមមាញឹកក្នុងមុខរបរមួយនេះដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារប៉ុន្តែដោយចង់បំពេញបំណងប្រាថ្នារបស់កូនលោកបានឆ្លៀតពេលជូនកូនមកធ្វើតេស្តនៅបឹងកេត។

នៅក្នុងថ្ងៃនោះមិនមែនមានតែលោក ឃឹម វុធី មួយទេដែលឆ្លៀតពេលពីការបំពេញកិច្ចការងារផ្សេងៗដើម្បីមកលើកទឹកចិត្តកូនក្នុងការធ្វើតេស្តនៅបឹងកេត ជាក់ស្តែងអ្នកស្រី បាន ចន្ថា ក៏បានជូនកូនមកធ្វើតេស្តបាល់ទាត់ដែរព្រោះនេះជាក្តីស្រមៃរបស់កូននិងចង់ឲ្យកូនលេងកីឡាជាជៀងយកពេលទៅធ្វើអ្វីផ្សេងនិងលើកទឹកចិត្តឲ្យអាណាព្យាបាលផ្សេងទៀតគាំទ្រឲ្យកូនលេងកីឡាឲ្យបានច្រើន។