ការធ្លាក់ចុះវិន័យ និងហ្វឹកហាត់មិនជុំគ្នា នាំឲ្យវិ.ជ័យវរ្ម័នទី៧ មិនអាចយកបាន៣ពិន្ទុជាលើកដំបូងពេញពេលប៉ះពងទឹក ក្នុងពានរង្វាន់AIAជើងឯកវិទ្យាល័យ។ នេះបើតាមការថ្លែងពីលោក លុយ គឹមសាន គ្រូបង្គោលក្រុមវិទ្យាល័យជ័យវរ្ម័ន ទី៧ ក្រោយបានត្រឹមស្មើ ១-១ ជាមួយក្រុមវិទ្យាល័យពងទឹក ក្នុងការប្រកួតបាល់ទាត់ AIA ជើងឯកវិទ្យាល័យ សប្ដាហ៍ទី៥ កាលថ្ងៃពុធ ទី២៧ ខែកញ្ញា នាទីលានវិទ្យាល័យបឹងត្របែក។
គួរដឹងដែរថាការប្រកួតសប្តាហ៍បន្ទាប់ ក្រុមវិទ្យាល័យជ័យវរ្ម័នទី៧ នឹងត្រូវប្រកួតជាមួយ ក្រុមជើងឯករដូវកាលទី២ វិទ្យាព្រះសុីសុវត្ថិ នៅថ្ងៃចន្ទ ទី០២ ខែតុលា ឆ្នាំ២០២៣ នាទីលានវិទ្យាល័យជាសុីមជ្រោយចង្វារ៕