លោក ឃួន ឡាបូរ៉ាវី៖ សកម្មភាពបាល់ទាត់នារីកម្ពុជានៅឆាកអន្តរជាតិអាចជាហេតុផលស្នូល ដើម្បីទាក់ទាញវិនិយោគិន

sok sovanpanha
19 មើល
0 នាទីអាន

វិស័យបាល់ទាត់នារីនៅកម្ពុជាក្នុងពេលបច្ចុប្បន្នមិនទាន់មានភាពផុសផល់ខ្លាំងប៉ុន្មានឡើយជាក់ស្តែងកត្តាខ្វះនៅធនធានកីឡាការិនី និងម្ចាស់ឧបត្ថម្ភផ្សេងៗមិនថាបាល់ទាត់នារីទូទៅ ឬដល់កម្រិតអាជីព ជាមួយគ្នានេះលោក ឃួន ឡាបូរ៉ាវី គ្រូជំនួយក្រុមជម្រើសជាតិនារីកម្ពុជាបានលើកឡើងថាក្នុងឱកាសដែលក្រុមជម្រើសជាតិនារីកម្ពុជាមានការប្រកួតកម្រិតអន្តរជាតិក្នុងពេលបច្ចុប្បន្ន និងនាពេលអនាគតលោកជឿជាក់ថានឹងអាចជាកត្តាជំរុញទៅដល់អ្នកមានធនធានឱ្យងាកមកចូលរួមជ្រោមជ្រែងជាមួយបាល់ទាត់នារីឱ្យកាន់តែរីកចម្រើនបន្ថែមមួយកម្រិតទៀត។ 

លោកលើកឡើងដូច្នេះ ក៏ព្រោះតែវិស័យបាល់ទាត់នារីក្នុងពេលបច្ចុប្បន្នពុំទាន់មានយកចិត្តទុកដាក់ខ្លាំងនៅឡើយ ម្ល៉ោះហើយការផលិតនៅធនធានកីឡាការិនីក៏នៅយឺតយ៉ាវនៅឡើយ។ គ្រូបង្វឹកមានប្រភពពីខេត្តកំពង់ចាមបន្តថាការផលិតធនធានកីឡាករ-កីឡាការិនីដែលមានប្រសិទ្ធភាពខ្ពស់គួរធ្វើឡើងតាំងតែពីកម្រិតតូចៗមកម្ល៉េះ។

រំឭឹកថា ​បាល់ទាត់​នារីកម្ពុជាអាជីពទើបតែមានជាង ៤ឆ្នាំចុងក្រោយនេះទេ ពិសេសគឺមុនពេល​ការ​ប្រកួតកីឡា​ ស៊ីហ្គេម កាល​ពី​ឆ្នាំ​ ២០២៣ គ្រាកម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ប៉ុន្តែក៏​បាន​បង្កើត​កំណត់​ត្រា​ជា​លើក​ដំបូងក្នុង​ការ​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​របស់​ខ្លួន។ លើសពីនេះកាល​ពី​ឆ្នាំ​ ២០២៤​ កន្លង​ទៅ ក្រុម​នារី​កម្ពុជាទទួល​បាន​ចំណាត់​ថ្នាក់​លេខ​ ២ ក្នុង​ការ​ប្រកួត​ពាន​នារី​អាស៊ាន ASEAN Women’s Cup នៅ​ប្រទេស​ឡាវ៕