មាសទៀតហើយ ក្រុមកីឡាម៉ូតូទឹកកម្ពុជា

Sovann Tith
35 មើល
0 នាទីអាន
- Advertisement -

តាមការចុះផ្សាយពីគណៈកម្មការធិការជាតិអូឡាំពិកកម្ពុជា ក្រុមជម្រើសជាតិម៉ូតូទឹកកម្ពុជា បន្ថែមបានមេដាយ៣គ្រឿងទៀតហើយជូនកម្ពុជា ក្នងកម្មវិធីប្រកួត WGP1. WATER JET WORLD SERIES 2023 នៅសហរដ្ឋអាមេរិក។

ការប្រកួតនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែតុលា វីរៈកីឡាករ សាលី អូមេីត ទទួលបាននូវមេដាយមាស ១គ្រឿង កីឡាករ មុីន ម៉ូស្តាន់ បានមេដាយប្រាក់១គ្រឿង នឹងកីឡាករ សាលី ហ្វីលីន ក៍បានទទួល បាននូវមេដាយ សំរឹទ្ធ ១ គ្រឿងទៀតផងដែរ។

ដូច្នេះ គិតត្រឹមថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២៣ ក្រុមកីឡាករជម្រេីសជាតិម៉ូតូទឹកកម្ពុជា ដែលដឹកនាំដោយវីរៈកីឡាករ លោក សាលី អ៊ូមើត ទទួលបានមេដាយសរុបចំនួន ០៩ គ្រឿងហេីយ ៕

Follow:
ជានិពន្ធនាយករងព័ត៌មានកីឡា លោក ទិត្យ សុវណ្ណ (Tith Sovann) បានប្រលូកនៅតាមស្ថាប័នធំៗយ៉ាងច្រើនទាំងទូរទស្សន៍ និងបណ្ដាញសង្គម ក្នុងនាមជាអ្នកយកព័ត៌មានកីឡា, អ្នកប្រែសម្រួល និងអ្នកអត្ថាធិប្បាយ។ លោកមានទំនាក់ទំនងស្អិតរមួតជាមួយអង្គភាព និងក្លិបកីឡានានានៅកម្ពុជា ដែលគុណសម្បត្តិទាំងអស់នេះនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ៕